(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេលំដាប់ថ្នាក់ពិភពលោក និង នៅប្រទេសកម្ពុជានៅថ្ងៃទី០៩​ ​ខែកក្កដា នេះបាន​បង្ហាញ​​ការរចនារួបរាងថ្មីនៃសាប៊ូកក់សក់ ក្លៀរបុរស នៅផ្សារទំនើបអ៊ីអន ក្នុងរាជធានីភ្នំពេញ ។

សុភាពបុរសដែលអញ្ជើញមកកាន់ផ្សារទំនើបអ៊ីអនអាចចូលទៅកាន់បញ្ជរតាំង បង្ហាញសាប៊ូកក់សក់ក្លៀរបុរស ដើម្បីទទួលបានការពិនិត្យសុខភាពស្បែកក្បាលដោយឥត គិតថ្លៃ សាប៊ូកក់សក់ប្រើប្រាស់សាកល្បង និងសាកល្បងទទួលភាពស្រស់ស្រាយជាមួយ សាប៊ូក្លៀរបុរស ដោយមិនចាំបាច់កក់សក់ដោយផ្ទាល់នោះទេ។

បន្ថែមលើនេះក្នុងនាមជាដៃគូរសហការការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប ឆ្នាំ២០១៦ សាប៊ូកក់សក់ក្លៀរបុរស បានតំឡើងប្រព័ន្ធលេងហ្គេមប៉ាល់ទាត់ ដ៏ទំនើប សម្រាប់ឲ្យអ្នកគាំ​ទ្រ​អាចចូលរួមលេងហ្គេម ដើម្បីជាភាពរីករាយ និងធ្វើលំហាត់ប្រាណតាមរយៈការលេងបាល់ទាត់ជាមួយនឹងអេក្រង់ LED។ ទន្ទឹមនឹងនេះ​ពួកគាត់ក៏ អាចចូល រួមទស្សន៍ទាយថា តើប្រទេសណាមួយនឹងក្លាយជាជើងឯកពាន រង្វាន់បាល់ទាត់ អឺរ៉ុប ឆ្នាំ២០១៦ដើម្បីមានឱកាសឈ្នះរង្វាន់ប្រើប្រាស់សាប៊ូកក់សក់ ក្លៀរបុរសពេញមួយទៀតផង ។

លោស្រី សំ សុជាតា ប្រធានទីផ្សារ ផ្នែកផលិតផលរក្សាសម្ផស្ស នៃ ក្រុមហ៊ុនយូនីលីវើ បានឲ្យដឹងថា «ក្នុងនាមជាម៉ាកយីហោ និងក្រុមហ៊ុនធំមួយ យើងតែងតែង​សម្លឹង​ស្វែង​រកវិធីថ្មីៗដើម្បីកែលម្អ និង អភិវឌ្ឍផលិតផលរបស់យើង។ សាប៊ូកក់សក់ក្លៀរបុរស គឺជាម៉ាកយីហោដែលមានវត្តមាន និង ឈរជើងជាយូរមកហើយ នៅកម្ពុជា ហើយគុណភាព និងប្រសិទ្ធភាពរបស់ ក្លៀរ ក៏ត្រូវបានបងប្អូនគ្រប់ មជ្ឈដ្ឋាន ទទួលស្គាល់ផងដែរ ។ ដូច្នេះ ការរចនារូបរាងថ្មីនេះ គឺជាការខិតខំប្រឹងប្រែង បន្តអភិវឌ្ឍ​ផលិតផលរបស់យើង ឲ្យមានភាពសកម្ម និងថ្មីជានិច្ច ។ ហើយនេះក៏ជាឱកាសក្នុងការបង្កើតកម្មវិធីគួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជន របស់យើងជា ពិសេស​អ្នកស្នេហា​វិស័យកីឡាបាល់ទាត់»

តាមក្រុមហ៊ុនយូនីលីវើ ក្លៀរ គឺជាម៉ាកយីហោសាប៊ូកក់សក់កម្ចាត់អង្គែឈានមុខគេមួយ ហើយសាប៊ូកក់សក់ក្លៀរបុរសគឺជាសាប៊ូកក់សក់កម្ចាត់អង្គែដែលទទួលការ
និយម ចូលចិត្តបំផុតពីសំណាក់សុភាពបុរសនៅកម្ពុជា ។ បន្ទាប់ពីមានវត្តមាននៅ ក្នុងទីផ្សារកម្ពុជាអស់រយៈកាល ១០ ឆ្នាំមកនេះ សាប៊ូកក់សក់កម្ចាត់អង្គែ ក្លៀរបុរស បានឆ្លងកាត់ការសម្រិតសម្រាំងរូបមន្តជាច្រើនលើករួចមកហើយ ហើយចុងក្រោយបំផុត គឺមានបញ្ចូលនូវបច្ចេកវិទ្យា«Bio Nutrium ១០» ដែលបង្កើតសម្រាប់បុរស មានប្រសិទ្ធ ភាពកម្ចាត់អង្គែគ្មានសល់ក៏ដូចជាផ្ដល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយនៅពេលប្រើប្រាស់ជាប្រចាំ។

អ្នកគាំទ្រម៉ាកយីហោ ក្លៀរបុរស នឹងនៅតែចំណាំបានយ៉ាងច្បាស់នូវរូបរាងដបពណ៌ខៀវចាស់ និងការរចនាបែបទំនើបដូចមុន ប៉ុន្តែ ជាមួយរូបរាងថ្មី នេះ ពាក្យ «MEN» ត្រូវបានរំលេចកាន់តែខ្លាំងថែមទៀត និងមានការរចនាបន្ថែមខ្លះទៅលើរូប «Power Ball» និង «Bio Nutrium 10»

យោងតាមក្រុមហ៊ុនយូនីលីវើ ការផ្លាស់ប្ដូរថ្មីនេះ គឺធ្វើឡើងតែចំពោះការរចនាខាងក្រៅប៉ុណ្ណោះ ចំណែកគុណភាពសាប៊ូកក់សក់គឺល្អដូចមុនដដែល ដូច្នេះ​ចាប់ពីថ្ងៃ​សម្ពោធ​​នេះ​ទៅ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍រូបរាងថ្មីនៃសាប៊ូ ក្លៀរបុរស ដែលនឹងបង្ហាញខ្លួនតាមទីផ្សារ និងផ្សារទំនើបនានាដែលនៅជិតពួកគាត់ ៕