Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័នបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១០ ខែកក្កដាម្សិលមិញ

11-07-2016 06:57

(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាល បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៦​ករណី​ ឃាត់​មនុស្ស​១៣​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​៣​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១០​នាក់ ដកហូតថ្នាំញៀន ​មេតំ​ហ្វេ​តា​មីន ​(ice) ៦.៨២​ក្រាម ​និង​១២​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ កម្លាំងនគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​១​ករណី​ ​ឃាត់ខ្លួនម្នាក់, រាជធានី​ភ្នំពេញបង្ក្រាប​២​ករណី​ ឃាត់ខ្លួន​៦​នាក់​ និងខេត្ត​សៀមរាប បង្ក្រាប​៣​ករណីឃាត់ខ្លួន​៦​នាក់៕​