(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សារបស់ Fresh Talk នាចុងសប្តាហ៍មុននេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងលោក ម៉ារ យ៉ារិទ្ធ តាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ បានវាយតម្លៃថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន អាចនឹងបញ្ចប់ ខណៈនយោបាយការបរទេសអាមេរិក នឹងមានការប្រែប្រួលប្រសិនបើ លោក ដូ ណាល់ត្រាំ បេក្ខជនមួយរូបរបស់គណបក្សសាធារណរដ្ឋ ជាប់ជាប្រធានាធិបតីនៅឆ្នាំក្រោយ
លោក ម៉ារ យ៉ារិទ្ធ បានលើកឡើងថា ប្រសិនបើ ត្រាំ ឈ្នះឆ្នោត នោះសភាពការអន្តរជាតិ នឹងមានការប្រែប្រួល ដោយសារតែនយោបាយរបស់ លោកត្រាំ គាត់គិតរឿងប្រទេសរបស់ខ្លួនខ្លាំងជាងប្រទេសដទៃ ហើយបន្ថយលើការងារនយោបាយការបរទេស។ ដូច្នេះ ប្រសិនបើត្រាំជាប់ឆ្នោត សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏អាចនឹងបញ្ចប់។
ចំណែក លោក សួន សេរីរដ្ឋា បានលើកឡើងថា ក្រុមប្រទេសមហាអំណាចកំពុងតាមដានសកម្មភាពរបស់ លោក ដូ ណាល់ត្រាំ។ បើសិនជា លោក ដូ ណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅឆ្នាំក្រោយនេះ សូម្បីតែអឺរ៉ុបក៏ព្រឺឆ្អឹងខ្នងផងដែរ ហើយសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏អាចបញ្ចប់ក្នុងកិច្ចចរចាណាមួយ៕
សូមទស្សនា និងស្តាប់ការវិភាគរបស់វាគ្មិនទាំងពីរដូចខាងក្រោម៖