(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៥២៧,៧៤៥ (ស្លាប់ ៤៣,១៨៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៥១,១៦៨នាក់ (ស្លាប់ ១៦១,០៥២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៥២,៣៣៧នាក់ (ស្លាប់ ៣៦,៩៨២នាក់)
* ថៃ ឆ្លងចំនួន ៤,៧២៨,៧៩៩នាក់ (ស្លាប់ ៣៣,៩៣៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៨៣,៦៧៨នាក់ (ស្លាប់ ៦៦,៤២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,២៩៨,៦៨៩នាក់ (ស្លាប់ ១,៧២៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៤,០៩៨នាក់ (ស្លាប់ ១៩,៤៩០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨៣,៣៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,០៣៧នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៧២៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕