Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News TV នឹងផ្សាយបន្តផ្ទាល់វគ្គ​ផ្តាច់ព្រ័ត្រ​រវាងបារាំង ប៉ះព័រទុយហ្គាល់ ម៉ោង២រាត្រីនេះ

10-07-2016 22:58

(ភ្នំពេញ)៖ Fresh News TV នឹងនាំមកជូនលោកអ្នកនូវការផ្សាយផ្ទាល់វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមម្ចាស់ផ្ទះបារាំង ប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់ នាម៉ោង ២រំលងអាធ្រាត្រយប់នេះ ក្នុងការប្រជែងយកពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ នេះ។

លោកអ្នកអាចទស្សនាការប្រកួតដ៏ជក់ចិតដិតអារម្មណ៍ ដែលមានរយៈពេល ៤ឆ្នាំម្តង ពីការផ្សាយផ្ទាល់តាមរយៈ Fresh News TV រួមជាមួយ Facebook និង YouTube ផងដែរ។

នេះជាការប្រកួតលើកទី៥១ ក្នុង Euro 2016 ដែលមានបារាំងធ្វើម្ចាស់ផ្ទះលើកទី៣ របស់គេ និងធ្លាប់ឈ្នះជើងឯកពាននេះបាន ២ដងដែរក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០ គ្រាដែលគូប្រជែងដ៏ស្វិត ស្វាញ ព័រទុយហ្គាល់ រាត្រីនេះ មិនធ្លាប់ឈ្នះពាននេះនៅឡើយទេ តែធ្លាប់រងជើងឯកបានម្តងដែរ ក្នុងឆ្នាំ២០០៤ ក្នុងទឹកដីរបស់ខ្លួន ក្រោយចាញ់ក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕