(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យកុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគថវិកា ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។

មូលនិធិសប្បុរសធម៌មួយនេះ ត្រូវបានប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ។

ដើម្បីអបអរសាទរគម្រប់ខួប៥ឆ្នាំ (២០១៨-២០២៣) នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិសូមរំលឹកឡើងវិញ នូវប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងថ្ងៃសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយអំពាវនាវឲ្យសប្បុរសជន បន្តចូលរួមបរិច្ចាគដើម្បីព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សូមបន្តចូលរួមបរិច្ចាគដើម្បីព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមតាមរយៈតំណនេះ https://bit.ly/3LadoxO