(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធានាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំ
ប្រធាននាយកដ្ឋាន អនុប្រធាន នាយការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋាន ចូលរួមគោរពវិញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ជៀម ឈឿង ឋាន: នាយរងផ្នែកការិយាល័យបច្ចេកទេស។ លោក ជៀម ឈឿង បានទទួលមរណភាពដោយរោគាពាធនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅគេហដ្ឋាន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះលោក នេត វន្ថា បាននាំនូវថវិកាចំនួន១៥៤០០០០រៀល ជូនគ្រួសារសពផងដែរ៕