(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួនប្រមាណ ៥០០នាក់ មកពីអតីត នៃនិន្នាការនយោបាយគណបក្សផ្សេង ស្ថិតក្នុងក្រុងច្បារមន ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច និងស្រុកថ្ពង ធ្វើឡើងនៅសាលប្រជុំរមន្ទីរគណបក្សខេត្ត។
លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា ក្នុងនាមគណបក្សប្រជាជនខេត្តកំពង់ស្ពឺ សូមស្វាគមន៍ចំពោះសមាជិកថ្មីដែលទើបដល់អាយុ ចូលជាសមាជិកគណបក្សប្រជាជន ទាំង៥០០នាក់ និងគមន៍ចំពោះ អតីតបងប្អូនរបស់គណបក្សផ្សេងៗដែលគាត់ជឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសជឿលើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ដោយឡែកគឺយើងសូមស្វាគមន៍ការវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់អតីតខាងលើ។
ពួកគាត់បានមើលឃើញថា មានតែគណបក្សប្រជាជនតែមួយគត់ដែល មានសមត្ថភាពលទ្ធភាពគ្រប់យ៉ាង នៅក្នុងការដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕