(តាកែវ)៖ លោកវេជ្ជបណ្ឌិត សុខ ផេង និងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីសំណេះសំណាល និងចែកជូនមីចំនួន ១,១០០កេស ជូនដល់គណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

អំណោយទាំងនេះជារបស់លោកវេជ្ជបណ្ឌិត សុខ ផេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងលោក សុខ ពុទ្ធិវុធ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ជូនដល់គណៈកម្មាធិការគណបក្សស្រុកទ្រាំងចំនួន ១៥កេស គណៈកម្មាធិការគណបក្សឃុំទាំង១៤ចំនួន ៣០៨កេស (ក្នុង១ឃុំ ២២កេស) ក្រុមបក្សចំនួន ៧៤៧កេស សមាជិកបក្សភូមិជ្រែចំនួន ៣០កេស។

ពិធីនេះមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការគណបក្សស្រុកទ្រាំង គណៈកម្មាធិការគណបក្សឃុំទាំង១៤ និងក្រុមបក្ស នៅស្នាក់ការគណបក្សស្រុកទ្រាំង៕