(ភ្នំពេញ)៖ លោកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសជាសាធារណៈដល់សាសនិកអ៉ីស្លាមទូទាំងប្រទេស ពីការកំណត់ចំនួនអង្ករហ្វីត្រះសម្រាប់ជាកាតព្វកិច្ច ជូនដល់ជនក្រីក្រអំឡុងពេលខែបួសរ៉ាម៉ាឌននេះ ចំនួន៣គីឡូក្រាម។
យោងតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់ លោកចាងហ្វាង សុះ កំរ៉ី នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា «ក្នុងនាមមុហ្វទីប្រទេសកម្ពុជា, ខ្ញុំឧកញ៉ា សុះ កំរុី ខ្ញុំសូមកំណត់ទម្ងន់មួយកន្តាំង អង្ករហ្វិតត្រះ គឺចំនួន៣គីឡូក្រាម»។
សូមជម្រាបថា ក្នុងរយៈពេលនៃការបួសរបស់សាសនិកអ៉ីស្លាមទូទាំងពិភពលោករយៈពេលមួយខែ, កាតព្វកិច្ចចាំបាច់សម្រាប់ជនមូស្លីម ដែលមានជីវភាពសមរម្យ ពិតណាស់ត្រូវជូនអង្ករចំនួន៣គីឡូក្រាម ដល់ជនមូស្លីមក្រីក្រជាដាច់ខាត។ រីឯការធ្វើបុណ្យ សប្បុរសធម៌ ឬមនុស្សធម៌បន្ថែមទៀត គឺអាស្រ័យលើទឹកចិត្តរបស់ពួកគេ ដើម្បីទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់៕