(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា ក្នុងក្បួនដង្ហែសព លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ តាមផ្លូវព្រះមុនីវង្ស បន្ទាប់ពីដឹកចេញពី Star Mart បូកគោ ទៅកាន់វត្តចាស់ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ។

ទោះជាយ៉ាងណាអត្តសញ្ញាណបុរស ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គេនៅមិនទាន់ដឹងនៅឡើយ។ ខណៈពេលនេះ បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំ៕