សពលោកបណ្ឌិត កែម ឡី ត្រូវបានដឹកចេញតាមរថយន្តលោកផ្ទាល់ ទៅកាន់វត្តចាស់ (Video Inside)
10-07-2016 14:39
(ភ្នំពេញ)៖ គិតរហូតដល់ម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ សពរបស់លោក បណ្ឌិត កែម ឡី ត្រូវបានដឹកចេញពី Star mart ស្តុបបូកគោ ខណ្ឌចំការមន ទៅកាន់វត្តចាស់ហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម។
ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ ហើយថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជំពាក់ប្រាក់៤ពាន់ដុល្លារមិនសង៕