(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតថ្កោលទោស ចំពោះការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ហើយអះអាងថា ក្រសួងមហាផ្ទៃនឹងបន្តស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានល្អិតល្អន់ថែមទៀតតាមនីតិវិធី ដើម្បីបញ្ជូនជនល្មើស និងអ្នកផ្សំគំនិតទៅតុលាការ ធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕