(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើសន្នសីទកាសែត បង្ហាញមុខខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី នៅម៉ោង៣រសៀលថ្ងៃនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Start mart ស្តុបបូកគោ ខណ្ឌចំការមន ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម។

ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ៕