(ភ្នំពេញ)៖ គិតត្រឹមម៉ោងប្រមាណ២រសៀលនេះ ប្រជាពលរដ្ឋ និងក្រុមសកម្មជនមកពី តាមអង្គការសង្គមស៊ីវិលជាច្រើននាក់ បាននិងនាំគ្នាឡោមព័ទ្ធកន្លែងបាញ់ប្រហារលោក កែម ឡី រារាំងមិនឲ្យសមត្ថកិច្ចដាក់សពចេញពីកន្លែងកើតហេតុ។ ដោយស្នើសុំឲ្យដឹកសពដាក់ក្នុងរថយន្តរបស់លោក កែម ឡី ផ្ទាល់ !។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Start mart ស្តុបបូកគោ ខណ្ឌចំការមន ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម។
ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ៕