(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើសារថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារលិខិតអបអរសាទរ និងជូនពរដល់សម្តេច ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគោរមងារជា «សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន»។
ឆ្លៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ខាងមុខនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមតាមជួយបីបាច់ ថែរក្សា ការពារ និងប្រទានពរជ័យប្រោះព្រំជូន សម្តេចតេជោនាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជោគជ័យថ្មីៗថែម ទៀត ជាពិសេសការថែរក្សាស្ថិរភាពនយោបាយ សុខសន្តិភាព និងអធិបតេយ្យភាពជាតិ និងសូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាលិខិតរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖