(ភ្នំពេញ)៖ សូមស្ដាប់ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង ឈ្មោះ ជួប សម្លាប់ ដែលបានបាញ់សម្លាប់លោក កែម ឡី នៅ Star Mart ស្តុបបូកគោ ខណ្ឌចំការមន។
ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក កែម ឡី បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យតាមបាញ់សម្លាប់ជនរងគ្រោះនោះ គឺផ្តើមចេញមកពីរឿងលក់ដីមួយកន្លែង ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនដោយលក់បាន៣-៤ពាន់ដុល្លារ ពេលនោះលោក កែម ឡី បានប្រាប់ទៅខ្មាន់កាំភ្លើងថា លុយនេះទុកសម្រាប់ជួយជនក្រីក្រ (ពួកគេទាំង២នាក់ស្គាល់ និងរាប់អានគ្នា)។
ខ្មាន់កាំភ្លើងសារភាពថា កាំភ្លើងដែលបាញ់សម្លាប់លោក កែម ឡី ទិញនៅប្រទេសថៃ៕