(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ម៉ឹង មករា និងលោក ប៉ែន សំអាត ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមេសានេះ។

សូមជម្រាបថា មុនទទួលបានការតែងតាំងជារដ្ឋលេខាធិការនេះ លោក ម៉ឹង មករា និងលោក ប៉ែន សំអាត មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច៕