(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់បានម្នាក់ ពាក់ព័ន្ធ ការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។
ជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។
នៅពេលនេះ ជនសង្ស័យ ស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយ៕