Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១៤នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញើន នៅថ្ងៃទី០៩ ខែកក្កដាម្សិលមិញ

10-07-2016 09:04

(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៨​ករណី ​ឃាត់​មនុស្ស​១៤​នាក់ ​(​ស្រី​២​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ៦​នាក់ និង មុខសញ្ញា​ប្រើប្រាស់៨​នាក់ ដកហូតថ្នាំមេតំហ្វេតា​មីន ​(ice) ២​កញ្ចប់​ធំ​ និង​២៥​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលរាជធានីភ្នំពេញ បង្ក្រាប៣​ករណី ​ឃាត់ខ្លួន​៣​នាក់, ខេត្ត​កណ្ដាល​បង្ក្រាប១​ករណី ​ឃាត់ខ្លួន​៣​នាក់​, ខេត្ត​កំពង់ឆ្នាំងបង្ក្រាប១​ករណី​ ​ឃាត់ខ្លួន​ម្នាក់, ​ខេត្តព្រះ​វិហារបង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់ និងខេត្ត​សៀមរាបបង្ក្រាប២​ករណី ​ឃាត់ខ្លួន​៦​នាក់៕​