(ភ្នំពេញ)៖ អគ្គភ័យបានឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ ទាំងព្រឹកព្រលឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះលេខ៥៣B ជាន់ទី២ ផ្លូវលេខ៤៤៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដែលម្ចាស់ផ្ទះបានជួលទៅឲ្យ ជនជាតិជប៉ុនប្រុសស្រី២នាក់ ដោយបានបំផ្លាញទ្រព្យសម្បត្តិមួយចំនួន ដូចជាទូរទឹកកក ម៉ាស៉ីនត្រជាក់ និងតុឈើមួយ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថាមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ កើតឡើង គឺមកពីឆ្លងចរន្តភ្លើងនៅទូរទឹកកក។

ក្រោយកើតហេតុកម្លាំងពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គភ័យចំនួន៥គ្រឿង ទៅជួយអន្តរាគមន៍ រហូតគ្រប់គ្រងជាស្ថាពរ នៅវេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃដដែលនេះ៕