(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនិងអតីតសកម្មជនគណបក្សប្រឆាំង១៤៥នាក់ ដែលមកចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ លោក លោកស្រី សមាជិកក្រុមការងារចុះជួយភូមិផងដែរ។
បន្ទាប់មកលោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកណ្តោលជ្រុំ បានអានសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មីទាំង ១៤៥នាក់។ ជាមួយគ្នានោះ ប្រធានគណ:អធិបតី ក៏បានប្រគល់សេចក្តីសម្រេច ដល់តំណាងសមាជិកថ្មីទាំង ១៤៥នាក់។
ក្នុងឱកាសនោះ លោក តូច ចាន់នី ក៏បានពាំនាំការសួរ សុខទុក្ខ និងការនឹករលឹកពី លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ជូនចំពោះសមាជិក-សមាជិកាទាំងអស់ និងពន្យល់ដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាព ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។
លោកបានមានប្រសាសន៏បន្ថែមទៀតថា សមាជិក សមាជិកាទាំងអស់ ត្រូវចេះស្រលាញ់ និងជួយ សមាជិក សមាជិកា គណបក្សដូចគ្នា ជាសមាជិក សមាជិកា គណប្សប្រជាជនកម្ពុជា ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ។
លោក តូច ចាន់នី បានពាំនាំថវិកា និង វត្ថុអនុស្សាវរីយ៍របស់លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពញាក្រែក និងលោកស្រី ជូនដល់សមាជិកថ្មីទាំងអស់ក្នុងម្នាក់ៗ ទទួលបាន អាវបក្ស ០១, មួកបក្ស ០១, ក្រម៉ា ០១ និងថវិកា ២០.០០០រៀល ។
លោបានរៀបចំកម្មវិធី អាហារសាមគ្គីរួមគ្នា ជាមួយបងប្អូន សមាជិក សមាជិកាថ្មី មួយពេលផងដែរ ។
នៅរសៀលថ្ងៃដដែល លោក តូច ចាន់នី ព្រមទាំង លោក សុខ ប៊ុន រួមទាំងក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ បានចុះសួរសុខទុក្ខក្មួយៗនៅមេត្តយ្យសហគមន៏ មានភូមិ ដោត ភូមិពងទឹក ភូមិស្វាយមាស បានពាំនាំនៅអំណោយសម្បុរសធម៌ តាមរយៈក្រុមការងារ ជូនដល់ក្មួយចំនួន ៩៥នាក់ ផងដែរ ៕