(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១,០០០ដុល្លារដល់កីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ការជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិប្រេស៊ីល ធ្វើឡើងបន្ទាប់ពីកីឡាករនេះ បានចូលរួមប្រកួតកម្មវិធីប្រដាល់ APEX Fighte Series ដណ្តើមខ្សែក្រវាត់ WMO នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែនៅពេលកីឡាករ Thiago វាយឈ្នះ បែរជាអ្នករៀបចំការប្រកួតដកខ្សែក្រវាត់ និងហាម Thiago មិនឲ្យប្រកួតព្រឹត្តិការណ៍ WMO ថែមទៀត ដោយសារតែ Thiago ប្រកាសខ្លួនវាយតំណាង «គុនខ្មែរ»

សូមជម្រាបថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឧបត្ថមដល់កីឡាករ Thiago ចំនួន២ម៉ឺនដុល្លារ, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឧបត្ថម្ភ ២,០០០ដុល្លារ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឧបត្ថម្ភ១,០០០ដុល្លារ និងលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឧបត្ថម្ភចំនួន ១,០០០ដុល្លារ៕