(ភ្នំពេញ)៖ លោក ប៊ី សុភាព និងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះលោក ទុំ ហ៊ែលហង្សរី ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជហឫទ័យប្រោសព្រះទាននូវគោរមងារជា «ឧកញ៉ា»

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្តដោយមិនខ្លាចនឿយហត់របស់ឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់លោកឧកញ៉ា និងក្រុមគ្រួសារ។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និងប្រោះព្រំប្រសិទ្ធពរជ័យជូនចំពោះលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕