(ភ្នំពេញ)៖ កិច្ចទំនាក់ទំនង រវាងពុទ្ធសាសនិក នៃប្រទេសថៃ និងកម្ពុជា តែងតែមានជាដរាប ដើម្បីសេចក្តីសុខ និងសន្តិភាពលើវិស័យសាសនា។ ជាក់ស្តែង នៅថ្ងៃទី៩កក្កដា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ហឹុម ឆែម បានជួបស្វាគមន៍ ចំពោះសប្បុរសជន មកពីប្រទេសថៃ ដើម្បី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិសយ័សាសនា នៃប្រទេសទាំងពីរ កាន់តែខ្លាំងឡើង។
លោករដ្ឋមន្រ្តី និងសប្បុរសជនថៃ បានជួបគ្នានេះ បានធ្វើឡើង បន្ទាប់ពីបាន រួមគ្នាដង្ហែរអង្គផ្កាប្រាក់សាមគ្គី ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតី រាជធានីភ្នំពេញ។