(អាមេរិក)៖ អ្នកកាសែតដ៏ល្បីល្បាញមួយរូប របស់សហរដ្ឋអាមេរិកលោក Sydney Schanberg ដែល ធ្លាប់បានយកព័ត៌មានស្តីពីការដួលរលំ នៃរបបសាធារណរដ្ឋកម្ពុជា ទៅលើដៃរបបដឹកនាំខ្មែរក្រហមនោះ បានទទួលមរណភាពហើយក្នុងជន្មាយុ៨២ឆ្នាំ បន្ទាប់ពីរូបលោកទទួលរងជំងឺ សម្ពាធឈាមបេះដូងឡើងខ្ពស់ តំាងពីដើមសប្តាហ៍នេះម្ល៉េះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ BBC នាយប់ថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាលោក Sydney Schanberg បានបម្រើការងារឲ្យកាសែត Times ក្នុងទីក្រុងញូយ៉ក និងធ្លាប់ឈ្នះពានរង្វាន់ Pulitzer ក្រោយពីលោកបានផ្សងគ្រោះថ្នាក់ យកព័ត៌មាន និងសរសេរអំពី ដំណើរនៃការដួលរលំរបស់កម្ពុជា ចូលក្នុងរបបវាលពិឃាតកាលពីឆ្នាំ ១៩៧៥ ហើយទើបឈានទៅរក ការផលិតខ្សែភាពយន្តរឿង «វាលពិឃាត» ដែលជាភាពយន្តហូលីវូដ បានទទួលពានរង្វាន់អូស្កា៕