(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសាកសួសុខទុក្ខយោធិន និងចែកអាវភ្លៀង ២,២៧៧អាវ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូននាយទាហាន នាយទាហានរងនិងពលទាហាន បណ្តាកងឯកភាពចំណុះ យោធភូមិភាគពិសេស កងទ័ពជើងគោក។
ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃ សុក្រទី៧ ខែមេសា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងនូវ
បានថ្លែងអំណរគុណចំពោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់អំណោយអាវភ្លៀងជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពយោធភូមិភាគពិសេសនាពេលនេះ បានជូនដោយផ្ទាល់ដល់កងកម្លាំងចំនួន ១៣ កងឯកភាព ដោយឡែកចំនួនដែលបានចូលរួមនាពេលនេះមាន៣៤២នាក់។
ទន្ទឹមនេះ មេបញ្ជាការយោធភូមិភាគពិសេសរួមជាមួយនាយ និងពលទាហានទាំងអស់ សូមប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងអាណត្តិទី៧ ខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលនិងវឌ្ឍនភាពនៃការរីកចម្រើនជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន និងកងកម្លាំងប្រដាប់អាវុធ គ្រប់បណ្ដាលកងឯកភាពចំណុះឱ្យយោធភូមិភាគពិសេស សម្រេចបាន នៅក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពរបស់ខ្លួនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារកម្ពុជា មានសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យយើងធ្វើការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិ។
បន្ថែមពីនេះនាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវចូលរួមថែរក្សាការពារ សន្តិភាពឱ្យបាន គង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ៕