Update: អគ្គិភ័យឆេះផ្ទះសំណាក់ ឃុន ឡេង នៅសង្កាត់បឹងព្រលិតរលត់ហើយ ក្រោយបំផ្លាញទ្រព្យសម្បត្តិមួយចំនួន
09-07-2016 21:00
(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះសំណាក់ ឃុន ឡេង ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅយប់ថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា អគ្គិភ័យនេះបានឆេះបំផ្លាញពូក និងសាឡុង ព្រមទាំងសម្ភារមួយចំនួនទៀត ហើយមូលហេតុនោះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕