(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថា គណបក្សប្រជាជនកម្ពុជា បន្តស្វាគមន៍រាល់សកម្មជន សមាជិក សមាជិកាមកពីគណបក្សនយោបាយនានា ហើយរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ការទទួលនេះធ្វើឡើង ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣៕