(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសិក្សាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា និងឡាវ នៅតំបន់ទន្លេរពៅ ក្នុងខេត្តព្រះវិហារ និងកន្ទុយនាគ ខេត្តរតនគិរី។
ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នា២០២៣។ សម្តេចតេជោ បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី សហការគ្នាសិក្សាលើគម្រោងទាំងពីរនេះ៕