(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
២៖ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
៣៖ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០ មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០ មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
កិច្ចប្រជុំក៏បានពិភាក្សាទៅលើបញ្ហាផ្សេងៗមួយចំនួនទៀត។ ខាងក្រោមជាលទ្ធផលនៃកិច្ចប្រជុំនាព្រឹកមិញនេះ៖