(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោកស្រី នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ ព្រមទាំងរៀបចំជាអាហារសាមគ្គី ជូនដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ ដែលជាមជ្ឈមណ្ឌលផ្ដល់ការមើលថែទាំក្មេងៗ ដែលកំព្រា គ្មានអាណាព្យាបាល និងមានពិការភាព ទាំងការរស់នៅ ហូបចុក និងការមើលថែទាំជំងឺផ្សេងៗ។

សកម្មភាពនេះមានការរួមដំណើរដោយលោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំបច្ចេកទេស និងសហការីនៃ ន.ប.ធ. និងចូលរួមផងដែរពីតំណាងក្រុមហ៊ុន ប្រតិបត្តិករ បុគ្គលពាក់ព័ន្ធផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសប្បុរសជនពាក់ព័ន្ធ៕