(អន្តរជាតិ)៖ ប្រទេស Iraq ត្រូវបានអាមេរិកធ្វើការឈ្លានពានយ៉ាងកំរោលប្រឆាំង និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានបំផ្លាញទាំងទ្រព្យសម្បត្តិ​ ធនធានរបស់ជាតិ​ ជាមួយ និងធនធានមនុស្ស​ ដែលត្រូវប្រជាជាតិនេះ ចំណាយពេលយ៉ាងច្រើន ក្នុងកិច្ចស្ដារឡើងវិញនិង ការអភិវឌ្ឍន៍​រាប់ទាំងស្ថេរភាព និងសន្តិភាព ឲ្យបានរឹងមាំ និងយូរអង្វែងរបស់ប្រជាជាតិនេះ។

ការសោកស្តាយ​ និងទុក្ខសោក ខកចិត្តចំពោះការសម្រេចចិត្តចូលរួមគាំទ្រសហរដ្ឋអាមេរិក ក្នុងការឈ្លានពាន ​Iraq របស់នាយករដ្ឋមន្រ្តីអង់គ្លេស​ ដែលលោកបានលើកឡើងនៅក្នុងន័យសារភាពផងដែរ ចំពោះមុខសាធារណៈ ថានឹងមិនប្រឈមចំពោះការចោទប្រកាន់របស់ក្រុមគ្រួសារ យុទ្ធជនអង់គ្លេស ដែលបានបាត់បង់ជីវិត នៅក្នុងសង្រ្គាម ​Iraq ក៏ដូចជា ពិភពលោកយល់ឃើញថាជា «ឧក្រិដ្ឋកម្មសង្រ្គាម»។​

រហូតមកដល់ពេលនេះ​ រាប់ទាំងអង្គការសហប្រជាជាតិ នៅក្នុងដែនសមត្ថកិច្ចច្បាប់ ទាំងការវិនិច័្ឆយ (តុលាការព្រហ្មទណ្ឌអន្តរជាតិ) ក៏ដូចជាស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ ក៏មិនបានអើពើនៅក្នុងករណីនេះ ដែលប្រជាពលរដ្ឋ​ Iraq បានត្រូវបំផ្លាញ និងកាប់សម្លាប់ ដោយគ្មានន័យ​ នៅក្នុងសង្រ្គាមដែលមិនមានហេតុផល ឬពន្យល់បាន។

អ្វីដែលពិភពលោកបានឮ និងបានសម្រេចចិត្ត ដោយគ្មានការពិចារណា ស្វែងរក ការពិតបាន គឺដោយសារ​ ឥទ្ធិពលនៃការផ្សព្វផ្សាយលំអៀងលាបពរណ៌ នៃរបាយការណ៍របស់អង្គការអន្តរជាតិមួយចំនួនក៏ដូចជា ស្ថាប័នឈ្លបយកការរបស់សហរដ្ឋអាមេរិក ដែលមានអំណះអំណាងថា «សិទ្ធិមនុស្សត្រូវបានរំលោភ​ ដែលពុំអាចអត់ឱនឲ្យបានអ្នកដឹកនាំ ផ្តាច់ការ ពុករលួយ និងមានសមត្ថភាពធ្វើអាវុធប្រល័យលោកទៀត»

តើអង្គការអន្តរជាតិដើរតួជា ឆ្មាំស៊ើបការណ៍ តាក់តែងបញ្ចេញរបាយការណ៍ វាយតម្លៃ ចាប់ថ្នាក់ និងអ្នកផ្សព្វផ្សាយព័ត៌មានបន្ត អាចតម្រូវឲ្យមានទោសទេ​នោះបើប្រជាពលរដ្ឋ Iraq និងពិភពលោក យល់ឃើញថា យុត្តិធម៌ គឺសម្រាប់មនុស្សទាំងអស់គ្នា យុត្តិធម៌ គឺសន្តិភាព ដែលមិនត្រូវរើសអើង និងអំណាច ឬឥទ្ធិពលកម្លាំងទឹកប្រាក់នោះ ?។

ពេលនេះសាក្សីភ្នែកស្រស់ត្រូវបានសារភាព ដែលជាអតីតនាយករដ្ឋមន្រ្តីអង់គ្លេស រួចស្រេចហើយ។ តើ Human Rights Watch? Global witness? ICC? etc...!!!