(ភ្នំពេញ)៖ លោក Sanui Kazumasa បានចូលកាន់តំណែងជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចាប់ពីខែមេសា ឆ្នាំ២០២៣ ជំនួសលោកស្រី Kamei Karuko ដែលចប់អាណត្តិ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ការិយាល័យ JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធទាំងអស់ ដែលជួយឲ្យលោកស្រី Haruko បំពេញបេសកកម្មដោយជោគជ័យ ហើយក៏បានស្នើសូមបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការចំពោះសកម្មភាពរបស់ JICA ទាំងអស់ផងដែរ៕