(កណ្តាល)៖ មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ខ្សែបញ្ជូនចរន្តអគ្គិសនីកម្លាំងមធ្យម (កម្លាំង២២) ត្រូវបានខូចខាត បន្ទាប់ភ្លើងឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាល។
មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការខូចខាតខ្សែចរន្តអគ្គិសនីកម្លាំងមធ្យមនេះ បានធ្វើឲ្យមានការប៉ះពាល់ ក្នុងផ្គត់ផ្គង់ចរន្តអគ្គិសនីទៅកាន់ផ្ទះប្រជាពលរដ្ឋច្រើនខ្នង។ នៅខណៈពេលនេះក្រុមការងារជំនាញរបស់អគ្គិសនីកម្ពុជា បានកំពុងចុះត្រួតពិនិត្យរៀបចំដំណើរការឡើងវិញ ដើម្បីដែលអាចបញ្ជូនចរន្តអគ្គិសនីបម្រើប្រជាពលរដ្ឋឲ្យបានឆាប់៕