(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ នៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះបានជួបគ្រោះថ្នាក់នោះ គឺប៉ះទង្គិចត្រូវក្បាលមានឈ្មោះ សុន ទិត អាយុ២២ឆ្នាំ រស់នៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រោយទទួលដំណឹងភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនរងគ្រោះភ្លាម៕