(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានចេញផ្សាយវីដេអូមួយ ដើម្បីពន្យល់អត្ថន័យនៃរបាំត្រុដិ។ បើតាមក្រសួងវប្បធម៌ របាំត្រុដិ ជាមរតករបស់បងប្អូនជនជាតិសំរ៉ែ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងវប្បធម៌ បានឲ្យដឹងទៀតថា ពាក្យថា ត្រុដិ គឺពាក្យដើមមកពីភាសាសំស្រ្តឹត ប្រែថាផ្តាច់ ឬ កាត់ផ្តាច់ សំដៅដល់ការផ្តាច់ឆ្នាំ ឬ កាត់ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ហើយដែលមានជាប់នាមព្រះរាជពិធីមួយ ហៅថា ត្រិស្ត សង្រ្គាន្ត ជាប់រហូតមកដល់សព្វថ្ងៃ។

របាំត្រុដិ គឺជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី៕

សូមរីករាយទស្សនារបាំត្រុដិ ដូចតទៅ៖