(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់ខោ អាវប្រជាការពារជូន ប្រជាការពារភូមិនៅក្នុងឃុំសំពងជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម សរុបចំនួន១០០កំផ្លេ ស្មើនឹង៦,០០០,០០០រៀល។
ក្នុងពិធីនេះ ក៏មានការចូលរួមពីប្រធាន-អនុប្រធាន សមាជិកគណបក្សប្រជាជនស្រុកជើង និងប្រជាការពារទូទាំងឃុំសំពងជ័យ សរុប១៥០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន ណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក និងប្រជាការពារ រួមគ្នារក្សាការពារសន្តិភាពឲ្យបានដាច់ខាត និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។ លើសពីនេះ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ហើយបន្តស្រាវជ្រាវដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការសំណេះសំណាល លោកបណ្ឌិត ម៉ា ឈឿន ក៏បានជូនថវិកាដល់អ្នកចូលរួម ក្នុងម្នាក់២០,០០០រៀល និងចំណាយផ្សេងៗ២,០០០,០០០រៀល ចំណាយសរុបរួមអស់ចំនួន១១,០០០,០០០រៀល៕