(បាត់ដំបង)៖ ក្រុមហ៊ុន Gloria Jean’s Coffee Cambodia បានដាក់សម្ពោធហាង Gloria Jean’s Coffee មួយកន្លែងទៀត នៅក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា នាចុងសប្តាហ៍នេះ។ ហាងថ្មីនេះ គឺជាកាហ្វេដែលពេញនិយមមកពីប្រទេសអូស្រ្តាលី ខណៈកេរ្តិ៍ឈ្មោះកំពុងទទួលបានការគាំទ្រ និងការទុកចិត្តពីសំណាក់អតិថិជនលើគុណភាព និងរស់ជាតិ។
នៅថ្ងៃដែលសម្ពោធហាងកាហ្វេ Gloria Jean’s Coffee នៅបាត់ដំបង មានភ្ញៀវចូលរួមយ៉ាងកុះករតាំងពីព្រឹករហូតដល់ល្ងាច ក្នុងនោះក៏មានបេក្ខជនស្ម័គ្រចិត្ត៣រូបដែលចូលរួមក្នុងការប្រកួតគូររចនាលើកាហ្វេឡាតេ។ ពួកគេបានបង្ហាញពីស្នាដៃនិងជំនាញរៀងៗខ្លួន ដែលធ្វើឲ្យបរិយាកាសក្នុងហាងពោរពេញដោយាភាពសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានការសម្តែងដោយផ្ទាល់នូវបទចម្រៀងជាមួយនឹងហ្គីតាដែលធ្វើឲ្យភ្ញៀវបន្តរីករាយបានដល់ចុងបញ្ចប់នៃកម្មវិធី។
គួរកត់សម្គាល់ឲ្យផងដែរថា ក្នុងថ្ងៃបើកសម្ពោធនេះយើងក៏ឃើញវត្តមានតារាល្បីប្រចាំប្រទេសកម្ពុជា គឺលោក ទេព រិន្ទដារ៉ូ បានមកគាំទ្រ និងភ្លក្សរស់ជាតិកាហ្វេ Gloria Jean’s Coffee ផងដែរ។
លោក សោភ័ណ្ឌ ឬទ្ធិ ដែលជាអ្នកគ្រប់គ្រងហាងបានរៀបរាប់ថា «ហាងរបស់យើងពោរពេញទៅដោយអតិថិជនតាំងពីពេលដែលយើងបានចាប់ផ្តើមបើកលក់ក្នុងថ្ងៃទី០៧ ខែមិថុនា។ ពួកយើងបានលក់ភេសជ្ជៈបានចំនូនជាង៤០០ និងបានធ្វើការបម្រើអតិថិជនជាង៣០០នាក់ តាំងពីម៉ោង៦:៣០ព្រឹក នៅក្នុងថ្ងៃសម្ពោធ។ បុគ្គលិកមានភាពស្វាហាប់ក្នុងការបម្រើអតិថិជន ក៏ដូចជាប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដារនៃការបណ្តុះបណ្តាលរបស់ហាងGlorai Jean’s Coffees ជាមួយនឹងស្មារតីរឹងប៉ឹងជានិច្ច»។
អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងជាអ្នកមានបទពិសោធន៍ឆុងកាហ្វេ លោក ជា ភារម្យ បានទទួលបានចំនួនអ្នកដែលចង់រៀនទៅលើជំនាញក្នុងការគូររចនាកាហ្វេ Latte ជាច្រើននាក់ «ខ្ញុំមិនដែលឃើញថាហាងនេះ មានភាពមាមារញឹកបែបនេះពីមុនឡើយ គ្រប់គ្នាមានភាពរីករាយក្នុងថ្ងៃនេះ ទោះជាអ្នកដែលមិនផឹកGloria Jean’s Coffees ក៏មានភាពរីករាយក្នុងការទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធីនេះផងដែរ»។
Gloria Jean’s Coffee (Cambodia) Co., Ltd គឺជាដែគូពាណិជ្ជកម្មក្នុងស្រុករបស់ Master Franchise នៃGloria Jean’s Coffees International ដែលមានទីតាំងក្នុងប្រទេសអូស្រ្តាលី។ Gloria Jean’s Coffees ជាម៉ាកដែលទទួលបានរង្វាន់កម្រិតអន្តរជាតិ ដែលផ្តោតសំខាន់ទៅលើគុណភាពនិងនិរន្តរ៍ភាពជាចម្បង។ ចក្ខុវិស័យចម្បងរបស់ក្រុមហ៊ុនគឹផ្តោតទៅលើ «ការក្លាយជាហាងកាហ្វេដែលទទួលបានការស្រលាញ់ពេញចិត្តនិងការគោរពជាងគេក្នុងពិភពលោក»។ វាមិនមែនជាចម្ងល់ដែលពួកគេបានពង្រីកខ្លួនគុណនឹងបីក្នុងរយ:ពេលពីរឆ្នាំមកនេះ។ ពួកគេផ្តល់ជូននូវកាហ្វេនិងភេសជ្ជៈដែលធ្វើដោយដៃ បូករួមនឹងនំដុតក្តៅៗនិងសុំាងវិចពីហាងនំបុ័ងក្នុងស្រុក៕