(ភ្នំពេញ)៖ អ្នកបើកបរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជនមួយ បានបើកបរលើសល្បឿនកំណត់ ខណៈទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមការងារកំពុងស្ថិតនៅលើរថយន្តដឹកអ្នកដំណើរ។ អ្នកបើកបរថយន្តដឹកអ្នកដំណើរ បានបើកលើសល្បឿនកំណត់ ដែលល្បឿនដែលគាត់ បានបើកគឺឡើងរហូតដល់ ១០៧គីឡូម៉ែត/ម៉ោង ខណៈដែលរថយន្តបើកក្រៅក្រុង ត្រូវបានអនុញ្ញាតត្រឹមល្បឿនអតិបរមា ៨០គីឡូម៉ែត/ម៉ោង។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
យោងតាម Facebook Page ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា « ១០៧គីឡូម៉ែត/ម៉ោង > លើសល្បឿនកំណត់! ដោយអ្នកបើកបរមិនបាន ដឹងជាមុនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ កំពុងស្ថិតនៅលើរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឯកជនមួយ អ្នកបើកបរ បានបើកលើសល្បឿន កំណត់ ដែលល្បឿនដែលគាត់បានបើកគឺឡើងរហូតដល់ ១០៧គីឡូម៉ែត/ម៉ោង ខណៈដែលរថយន្តបើកក្រៅក្រុង ត្រូវបានអនុញ្ញាតត្រឹម ល្បឿនអតិបរមា ៨០គីឡូម៉ែត/ម៉ោង»។
នេះចាត់ទុកជាបទពិសោធន៍មួយសម្រាប់អ្នកបើកបររថយន្តគ្រប់រូប ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលដែលបើកបរនៅលើផ្លូវសាធារណៈ គ្រប់ទីកន្លែង។ អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរនៅលើដងផ្លូវផងដែរ៕
សូមទស្សនាវិដេអូ នៃការធ្វើដំណើររបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងក្រុមការងារ៖