(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឃនា ប្រធានអន្តរវិស័យ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមកាងារចុះរៀបចំដីឡូតិ៍ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមានការរៀបចំក្នុងគោលនយោបាយឈ្នះៗ ដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ។
កំឡុងពេលការចុះរៀបចំទីតាំងដីឡូតិ៍ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តក្រោមការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុ ស្រាប់តែមានបុគ្គលឈ្មោះ ដេវិត ឆាណាយវ៉ា បានដឹកនាំកម្លាំងប្រជាពលរដ្ឋប្រមាណជាង ២០នាក់ មករារាំងការអនុវត្ត របស់ក្រុមកាងាររដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះមករៀបចំបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលយកការដោះស្រាយ បានចេញមុខតវ៉ាជាមួយបុគ្គល ដេវិត ឆាណាយវ៉ា រហូតដល់មានការប៉ះទង្គិចពាក្យសម្ដីគ្នា។
សូមទស្សនាវីដេអូខាងក្រោម៖