(ភ្នំពេញ)៖ នៅសប្តាហ៍នេះ លោក ដូ ណាល់ត្រាំ ដែលមានបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានតុលាការបើកសវនាការលើករណីសូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ កាលពីមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ បន្ទាប់ពីចូលសវនាការនេះ លោកមិនត្រូវបានឃុំឡើយ។ តើសំណុំរឿងនេះអាចរារាំង លោក ដូណាល់ ត្រាំ ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឬទេ? តើគណបក្សសាធារណរដ្ឋ មានសង្ឃឹមឈ្នះឆ្នោតឬទេ បើសិនជា ត្រាំ ឈរជាបេក្ខជន?

សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk ក្រោមប្រធានបទ៖ «សំណុំរឿង ដូណាល់ ត្រាំ និងឥទ្ធិពលទៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក» ដែលនឹងផ្សាយផ្ទាល់លើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យ វេលាម៉ោង១១ដល់ម៉ោង១២យប់ ខាងមុខនេះ។

កិច្ចពិភាក្សានេះ មាននឹងមានវាគ្មិនចូលរួមដូចជា៖

១៖ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ
២៖ ឯកឧត្តម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា៕