(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈអភិបាល មន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ចុះសួរសុខទុក្ខ នាំយកអំណោយ ជាអង្ករចំនួន១តោន និងថវិកា៥០០,០០០រៀល របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនអង្គការផ្ទះបាយកុមារ សម្រាប់ការងារមនុស្សធម៌ តាមត្រូវការចាំបាច់ប្រចាំថ្ងៃ៕