(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារបក្ស ចុះមូលដ្ឋានឃុំស្រណាល បានចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិក-សមាជិកា បក្សភូមិ ក្នុងភូមិរវៀង ឃុំស្រណាល សរុបចំនួន១៣០នាក់ ស្រី៩៥នាក់ ព្រមទាំងបានផ្តល់ជូនសំពត់បត់ម្នាក់១ និងឧបត្ថម្ភបងប្អូនប្រជាការពារភូមិ២០០,០០០រៀល។
ក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល លោក ថាញ់ រ៉ូ អនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំ លោក វ៉ន ស៊ីដែន អនុប្រធាន និងជាប្រធានក្រុមការងារចុះភូមិរវៀង លោក ប៉ាន់ សារ៉េត អនុប្រធានគណបក្សស្រុក លោក ឡុក វួន ប្រធានគណៈកម្មាធិការបក្សឃុំ អនុប្រធាន សមាជិក សមាជិកាគណបក្សឃុំ ប្រធានបក្សភូមិ។
ក្នុងនោះ ក្រុមការងារ បានលើកស្លាកគណបក្សប្រជាជនចំនួន១ មុខផ្ទះ លោក អ៊ាន ឡិត ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕