(ព្រះវិហារ)៖ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។

យោងសេចក្តីអំពាវនាវ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ យានយន្តធ្វើចរាចរណ៍ នៅលើដងផ្លុវសាធារណៈ នឹងមានការកើនឡើងខុសប្រក្រតី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ៖