(ភ្នំពេញ)៖ លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរងទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌទួលគោក, លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅរសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃ ដើម្បីរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី សុំសេចក្តីសុខចម្រើន ដល់ក្រុមគ្រួសារមន្រ្តីចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដើម្បីបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងពួងក្នុងឆ្នាំចាស់ចេញ ហើយទទួលពរជ័យទេវតាឆ្នាំថ្មី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងនោះ លោកស្រីស្នងការ និង លោកអធិការ ក៏បានចែកជូននូវ ថវិការ គ្រឿងឧបភោបរិភោគ និងភេសជ្ជៈមួយចំនួន ជូនដល់មន្រ្តីដែលមានជំងឺប្រចាំកាយផងដែរ៕