Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ឥទ្ធិពល​ខ្យល់​ព្យុះ NEPARTAK នឹង​ធ្វើឲ្យ​កម្ពុជាមានភ្លៀងធ្លាក់​ឡើងវិញ​ ចាប់ពី​ថ្ងៃទី​១១ ខែ​កក្កដានេះ!

11-07-2016 07:13

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ព្យុះទីហ្វុងទី១ មានឈ្មោះថា NEPARTAK របស់ហ្វីលីពីន បានបក់ឆ្លងកាត់កោះតៃវ៉ាន់ នឹងបន្តចូលមកឆ្នេរភាគខាងកើតប្រទេសចិន ដែលជាហេតុធ្វើឲ្យកម្ពុជារងឥទ្ធិពលមួយនេះ បណ្តាលឲ្យមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៦ តទៅ។

ក្រសួងធនធានទឹកបានឲ្យដឹងទៀតថា ឥទ្ធិពលខ្យល់ព្យុះមួយនេះ នឹងធ្វើឲ្យខ្យល់មូលសុងនិរតីខ្លាំង បន្តមានឥទ្ធិពលមកលើកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើន នៅតំបន់មាត់សមុទ្រ ​វាលទំនាប និងខ្ពង់រាប៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាស របស់ក្រសួងធនធានទឹក នៅខាងក្រោមនេះ៖