(ភ្នំពេញ)៖ បេក្ខជន-បេក្ខនារី១០នាក់ ដែលទទួលបានជយលាភីក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ នឹងទទួលរង្វាន់ និងប័ណ្ណសរសើរ ដែលមានការឧបត្ថមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ នៅវិមានសន្តិភាព។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងគាំទ្រលើកទឹកចិត្ត ដល់ពលរដ្ឋជាពិសេសយុវជនយុវនារី គ្រប់រូបចូលរួមកសាងអំពើល្អក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ការប្រគល់រង្វាន់ និងប័ណ្ណសរសើរ ក៏មានកាចូលរួមពី អាណាព្យាបាលបេក្ខជន និងបេក្ខនារី ដែលទទួលជយលាភី ព្រមទាំងមិត្តភ័ក្តផងដែរ។
គួររំឮកថា បេក្ខជនដែលទទួលបានជ័យលាភីលេខ១ (Top-1) ប្រចាំកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ០៥ បានទៅលើកញ្ញា ឡាត់ ម៉ាលីស បានផលិតជាវិដេអូចំណងជើងថា «កម្លាំងយុវជន» បន្ទាប់ពីទទួលបានការដល់ទៅ 13,728 Likes៕