(កណ្តាល)៖ លោក សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោក តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអំពាវនាវដល់មន្ត្រីដែលបានបំរើការងារនៅក្នុងមជ្ឈមណ្ឌល និង សូមយកចិត្តទុកដាក់ថែទាំដល់បងប្អូនជាជនវិបល្លាសស្មារតី អោយពួកគេទទួលសេវាសមស្របទៅតាមកម្មវិធីដែលមជ្ឈមណ្ឌលផ្តល់ជូនពួកគាត់។
ការលើកឡើងរបស់លោក តូច ចាន់នី ធ្វើឡើងខណៈលោក បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត្រ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទា ជនវិបល្ល័សស្មារតី ដែលមានទំតាំងនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត្រនាថ្ងៃដដែលនោះ ក៏ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណខន្ធបងប្អូន ចែកឋាន សម្រាប់បងប្អូន ជនវិល្លាសស្មារតី និង ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកដ្ឋាន ព្រមទាំងបានប្រគេនចង្ហាន់ រាប់បាត និងទេយ្យវត្ថុដល់ព្រះសង្ឃក្នុងមួយអង្គៗមានសា្លដក់១ និងបច្ច័មួយចំនួន មានភេសជ្ជ: ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាដល់ លោកតាជី យាយជីមួយចំនួនផងដែរ។
ឆ្លៀតឪកាសនេះផងដែរ លោក តូច ចាន់នី និងលោកស្រី ព្រមទាំងសហការី ក៏បានរៀបចំធ្វើម្ហូបអាហារជូនដល់បងប្អូន ជាលក្ខណៈ គ្រួសារ និងបានទទួលអាហារជុំគ្នា ហើយបងបងប្អូនបាន គោរពថ្លែងអំណរគុណដល់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ដែលបានរៀបចំធ្វើអាហារជូនដល់ពួកគាត់១ពេល និងបានឧបត្ថម្ភ ដល់មន្ត្រីបំរើការងារនៅ មជ្ឈមណ្ឌល មាន សារុង០១ ក្រមា០១ និងថវិកាមួយចំនួនផងដែរ៕