(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបើកបរ ក្នុងស្ថានភាពស្រវឹង ក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នគរបាលចរាចរណ៍។
តាមរបាយការណ៍អំពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៦៩៤គ្រឿង (ម៉ូតូចំនួន៥៤១គ្រឿង និងរថយន្ត១៥៣គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័ យបទល្មើសចំនួន១២១គ្រឿង (ម៉ូតូ១០៩គ្រឿង និងរថយន្ត១២គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ ចំនួនអ្នកបើកបរម៉ូតូ៩នាក់ និងពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩មីលីក្រាម ចំនួន៣នាក់ (ម៉ូតូចំនួន២នាក់ និងរថយន្តចំនួនម្នាក់)។
ជាមួយគ្នានេះ នគរបាលចរាចរណ៍ បានឃាត់អ្នកបើកបរស្រវឹងចំនួន២នាក់ ដោយសារតែមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការធ្វើតេស្តជាតិអាល់កុល។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេលៈ១១៥លើក សមត្ថិច្ចបានឃាត់អ្នកបើកបរយានយន្តចំនួន ៤៤៨នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន១០៤នាក់ (ស្រី៣នាក់)និង អ្នកបើកបរម៉ូតូចំនួន៣៤៤នាក់៕